បច្ចេកវិទ្យា

ក្រុមតារាចម្រៀងកូរ៉េ AOA បង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Unpack Galaxy A7 និង Galaxy A9 នៅប្រទេសម៉ាឡេស៊ី អ្នកគាំទ្រនាំគ្នាស្រែកហ៊ោរ

BY
Khmernote Media
October 13, 2018

ក្រុមតារាចម្រៀងស្រីរបស់កូរ៉េដ៏ល្បីឈ្មោះ គឺក្រុម AOA បានបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Unpack Galaxy A7 និង Galaxy A9 នៅប្រទេសម៉ាឡេស៊ី ដែលមានអ្នកសារព័ត៌មានជាច្រើនប្រទេសចូលរួម ហើយក៏មានអ្នកគាំទ្រក្រុមរបស់នាងយ៉ាងច្រើនកុះករផងដែរ កាលពីរសៀលថ្ងៃទី១១ ខែតុលា កន្លងទៅនេះ។ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ ក្រុមតារាស្រី AOA ក៏បានបង្ហាញពីបទពិសោធន៍របស់ពួកនាងក្នុងការប្រើប្រាស់ ស្មាតហ្វូន Samsung ដែលមានកាមេរ៉ាខាងក្រោយដល់ទៅ 4គ្រាប់ដំបូងគេបង្អស់លើលោកនេះផងដែរ។

ក្រុមតារាស្រីសាច់សខ្ចីដូចបណ្តូលចេកទាំង6រូបបាននិយាយថា ពួកនាងពិតជាស្រលាញ់ខ្លាំងណាស់ចំពោះកាមេរ៉ារបស់ Galaxy A7 និង Galaxy A9 ដោយសារតែវាមានបំពាក់ Len ប្រភេទ Ultra Wide ចាប់ប្លង់ទូលាយបានរហូតដល់ទៅ ១២០ ដឺក្រេ ងាយស្រួលក្នុងការថតរូបគ្នាច្រើន និងចាប់ប្លង់បានស្អាតៗ។ ក្រៅពីបង្ហាញបទពិសោធន៍ប្រើប្រាស់ទៅកាន់អ្នកគាំទ្ររបស់នាងក៏ដូចជាអ្នកសារព័ត៌មានជាច្រើនប្រទេសផ្សេងៗមកពីតំបន់អាស៊ីអាគ្នេយ៍ ក្រុម AOA ក៏បានច្រៀងចម្រៀងពិរោះៗ ដើម្បីបង្កបរិយាកាសរីករាយនៅក្នុងកម្មវិធីទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy A7 នឹងប្រកាសឲ្យទទួល ការកុម្ម៉ង់ទុកមុន(Pre-Order)ចាប់ពីថ្ងៃទី១៣ ដល់ ២៥តុលា ឆ្នាំ២០១៨ ដែលមានជម្រើស៣ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ,ពណ៌ខៀវ និងពណ៌មាសក្នុងតម្លៃត្រឹមតែ$345 តែប៉ុណ្នោះជាមួយនឹងការផ្តល់ជូននូវកាដូបន្ថែមដូចជា Samsung Power bank 1 ដ៏ស្រស់ស្អាតដែលអាចផ្ទុកថាមពលបានរហូតដល់10,000mAh និងបាសបំពងសម្លេង (Speaker) JBL GO2 មួយដ៏កាលីប1ហើយអ្នកអាចទទួលបានទូរស័ព្ទនៅថ្ងៃទី ២៨ ដល់ទីថ្ងៃទី៣០ ខែ តុលា។សម្រាប់ Galaxy A9 វិញនិងបង្ហាញវត្តមាននៅលើទីផ្សារកម្ពុជាក្នុងខែវិច្ជិកាខាងមុខនេះ។

Share This Post: