ព័ត៌មានជាតិ

អ្នកធ្វើដំណើរកាត់ផ្លូវ បាត់ដំបងទៅសៀមរាប សូមប្រយ័ត្ន ព្រោះមានករណីក្រុមក្មេងស្ទាវគប់កញ្ចក់ឡានតាមផ្លូវ កាំ-បិតហោះជាប់កញ្ចក់តែម្ដង

BY
Khmernote Media
November 22, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីក្រុមក្មេងស្ទាវបានធ្វើសកម្មភាពគប់កញ្ចក់ឡានតាមផ្លូវ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរនៅក្នុងរថយន្ត។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tithya Thoeurng បានរៀបរាប់ឲ្យដឹងថា៖

“ជួបខ្លួនឯងហើយករណីក្រុមក្មេងស្ទាវគប់កញ្ចក់តាមផ្លូវ កាំបិតហោះជាប់កញ្ចក់តែម្ដង! សំណាងហើយមិនធ្លុះ បើធ្លុះចូលក្នុងវិញមិនដឹងជាយ៉ាងណាទេ បងប្អូនដែលជិះកាត់ផ្លូវកាត់ បាត់ដំបងទៅសៀមរាប.សូមប្រយ័ត្នផង គ្រោះថ្នាក់ខ្លាំងណាស់ នេះខ្ញុំស្មារតីរឹងមាំផងនៅចង់រេចង្កូតឡាន ប្រសិនបើនារីៗវិញអាចយ៉ាប់ខ្លាំង សង្ឃឹមថានគរបាលស្រុកព្រះនេត្រព្រះ អាចតាមចាប់ជនដៃដល់បានផងចុះ ម្យ៉ាងនេះមិនមែនករណីទី១ទេនៅតាមផ្លូវហ្នឹង 😡😡បញ្ជាក់: ពេលថ្ងៃម៉ោង៤រសៀល #ស្រុកព្រះនេត្រព្រះ”

Share This Post: