ព័ត៌មានជាតិ

ផ្ទុះការចាប់អាម្មរណ៍! មកដឹងពីឈ្មោះ និងអត្ថន័យឈុតតំណាងជាតិរបស់កញ្ញាឯកនៃកម្ពុជា២០២១ ត្រៀមចូលរួមប្រកួតនៅប្រទេសថៃ

BY
srey nuch
November 23, 2021

ប្លែកភ្នែកណាស់! ឈុតតំណាងជាតិរបស់កញ្ញាឯក ប៉ូ គឹមថេងសុតធីតា ដែលជាកញ្ញាឯកនៃកម្ពុជា២០២១ «Miss Grand Cambodia 2021» ពិតជាប្លែកអស្ចារ្យ ទៅលើឈុតឈ្មោះថា ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ បានរំលេចនាំយកទាំងព្យញ្ជនៈខ្មែរ ដួងព្រលឹងជាតិ​អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន និងឆ្នេរខ្សាច់សស្អាតនាខេត្តព្រះសីហនុ បូកបន្ថែមក្បូរក្បាច់រចនាយ៉ាងប្រណីតនៅក្នុងឈុតមួយនេះ នៅលើឆាកអន្តជាតិ ក្នុងកម្មវិធី Miss Grand International 2021 ដែលកំពុងប្រព្រឹត្តិឡើងនៅក្នុងប្រទេសថៃ។

យោងតាមគណនីហ្វេស ប៊ុក ផ្ទាល់របស់ Miss Grand Cambodia បានឲ្យដឹងថា នៅពីក្រោយរូបភាពដ៏ស្រស់ស្អាតនិងប្រណីតភាពនៃឈុតតំណាងជាតិ គឺត្រូវលះបង់កម្លាំងកាយកម្លាំងចិត្ត ត្រូវប្រើបេះដូងដែលស្រឡាញ់យកមកច្នៃឈុតប្រណីតភាពមួយនេះបាន អ្នកគ្រប់គ្រងកម្មវិធី យើងពិតជាមានកិត្តិយសនិងមានមោទកភាពបំផុតទៅលើយុវជនកម្ពុជា ជាពិសេសលោក លី ភក្រ្តារដ្ឋហ្វុង នឹងលោក សាយ ធារ៉ា និងក្រុមការងារទាំងអស់ អ្នកអាចបង្ហាញស្នាដៃយ៉ាងអស្ចារ្យនេះ ទៅកាន់ឆាកអន្តរជាតិបានយើងសូមលើកទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិបង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក យើងសូមកោតសរសើរ យើងសូមឲ្យតម្លៃ នេះការខិតខំប្រឹងប្រែងលះបង់ ពេលវេលា កម្លាំងកាយចិត្តពិតប្រាកដ ក្នុងការធ្វើឈុតតំណាងជាតិដ៏អស្ចារ្យប្រកបដោយប្រណីតភាពមួយនេះ យើងពិតជាមានមោទកភាពណាស់ ដោយមានយុវជនជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការការពារវប្បធម៌ និងថែរក្សាអរិយធម៌ដ៏រុងរឿងមួយនេះ ៕

Share This Post: