ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល បិទចរាចររថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៧០អា ស្ថិតនៅក្នុងភូមិពាម ស្រុកមុខកំពូល ជាបណ្ដោះអាសន្ន

BY
srey nuch
November 24, 2021

ខេត្តកណ្ដាល៖ យោងតាមសេចក្ដីប្រកាសរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរ តាមរថយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវលេខ៧០អា ស្ថិតនៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលទាំងអស់ឲ្យបានជ្រាបថា៖ ច្រាំងទន្លេមេគង្គនៅតាមបណ្ដាយផ្លូវលេខ៧០អា ស្ថិតនៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល បានបាក់ចូលដល់ទ្រូងផ្លូវមានសភាពធ្ងន់ធ្ងរ ដែលមិនអាចអោយរថយន្តធ្វើចរាចរឆ្លងកាត់បាន។ ហេតុនេះមន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវលេខ ៧០អា នៅក្នុងចន្លោះភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជួសជុលស្ថាបនាច្រាំងទន្លេ និងកំណាត់ផ្លូវនេះឡើងវិញ ដើម្បីធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព ៕

ប្រភព៖ ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល – Road Safety Office Of Kandal Province

Share This Post: