ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែង ទៅសិក្សានៅប្រទេសហុងគ្រី

BY
srey nuch
November 25, 2021

រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែង ឲ្យទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមកម្មវីធី អាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលនៃប្រទេសហុងគ្រី នឹងផ្ដល់អាហារូបករណ៍ចំនួន៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ។

ក្រសួងអប់រំ ឱ្យដឹងទៀតថា ចំពោះនិស្សិតដែលមានបំណងចង់បន្តការសិក្សានេះសូមដាក់ពាក្យតាមរយៈ៖ http://apply. stipendiumhungaricum.hu ឬ www.stipendiumhungaricum.hu ឱ្យបានមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ បេក្ខជនក៏តម្រូវឱ្យមកចុះឈ្មោះនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ៨០ មហាវីថីព្រះនរោត្តម (ស្ថិតនៅក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា) ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: