PR

ក្រុមហ៊ុន foodpanda បានចុះអនុស្សរណៈយោគយល់ ជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ចូលរួម ប្រយុទ្ធប្រឆាំង អំពើពុករលួយ

BY
Liny Chan
November 25, 2021

មានវត្តមានក្នុងប្រទេសកម្ពុជាជិតពីរឆ្នាំ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់វ័យ។

ជាក្រុមហ៊ុនឈានលើវិស័យដឹកជញ្ជូនម្ហូបអាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ foodpanda មិនត្រឹមតែបានរួមចំណែកក្នុងកិច្ចការសង្គម និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជានោះទេ យើងសង្កេតឃើញថា foodpanda ក៏បាន អនុលោមតាមច្បាប់ជាធរមាន នៃ ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការចូលរួមលុបបំបាត់អំពើពុករលួយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះក្រុមហ៊ុន foodpanda បានចុះ អនុស្សរណៈ នៃការយោគយល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយដើម្បី ចូលរួម ប្រយុទ្ធប្រឆាំង អំពើពុករលួយ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក PATRICE VIGNES នាយកគ្រប់គ្រង ក្រុមហ៊ុន foodpanda ប្រចាំប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះភាគីទាំងពីរប្តេជ្ញា និងសង្ឃឹមយ៉ាងមុតមាំថា នឹងធ្វើជាគំរូដល់វិស័យឯកជននានា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង អំពើពុករលួយ ព្រមទាំងអនុលោមតាមច្បាប់ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជាបាន តាមរយៈកិច្ចសហប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាព។

Share This Post: