៥ ចំណុចពិសេសៗ ដែលធ្វើអោយ Huawei Mate 20 និង Mate 20 Pro ក្លាយទៅជាកំពូលស្មាតហ្វូននៅចុងឆ្នាំ២០១៨នេះ
- October 17, 2018
កាលពីទី១៦ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានដាក់ប្រកាសជាផ្លូវការនូវស្មាតហ្វូនកំពូលរបស់ខ្លួនចំនួន៣ម៉ូដែលគឺ Huawei Mate 20, Mate 20 Pro និង Mate 20 X ដែលបានបំពាក់នៅមុខងារថ្មីៗជាច្រើន និងរូបរាងគួរឲ្យទាក់ទាញ។ Mate 20 ឆ្នាំនេះបានទាក់ចិត្តមនុស្សមិនតិចនោះទេ ហើយខាងក្រោមនេះគឺជាចំណុចពិសេសៗចំនួន៥ ដែលគួរអោយចាប់អារម្មណ៍បំផុត៖
ទី១ គឺ Notch Design ៖ សម្រាប់ Huawei Mate 20 វាត្រូវបានផ្លាស់ប្តូរជាមួយការ Design ថ្មីដែលក្រុមហ៊ុន Huawei អោយឈ្មោះថា Dewdrop វាដូចទៅនឹង Water Drop របស់ Oppo ដែរ ដែលឆកតូចបែបដំណកទឹកនេះធ្វើឲ្យផ្ទៃអេក្រង់កាន់តែធំទូលាយជាងមុន ហើយសម្រាប់ Mate 20 Pro វិញ ក្បាលឆករបស់វាមានសភាពតូចល្មមមិនធំពេកនោះទេ។

ទី២ គឺ កាមេរ៉ា ៣គ្រាប់នៅខាងក្រោយ ៖ សម្រាប់មុខងារ Camera ក្រុមហ៊ុន Huawei នៅតែដើរឈានមុខគេដដែល ជាមួយការសហការជាមួយក្រុមហ៊ុន Leica ក្នុងការផលិត Camera របស់ខ្លួន។ Camera របស់ Mate 20 មាន៣ គ្រាប់ដែលមួយជា Main Camera មានទំហំ ១២ មេហ្គាភិចសែល ក្នុងកម្រិត F1.8 មួយទៀត ជា Lens Ultra Wide Angel មានទំហំ ១៦ មេហ្គាភិចសែលក្នុងកម្រិត F2.2 ដែលវាអាចចាប់យករូបភាពបានទូលាយ និងមួយគ្រាប់ទៀត គឺ Telephoto ដែលមានទំហំ ៨ មេហ្គាភិចសែល ក្នុងកម្រិត F2.4 ហើយវាមានសមត្ថភាពក្នុងការ Zoom x3 ដែលមិនធ្វើអោយរូបភាពបាត់បង់គុណភាពនោះឡើយ។ ចំពោះ Mate 20 Pro វិញ Main Camera មានទំហំ ៤០ មេហ្គាភិចសែល ក្នុងកម្រិត F1.8 , Lens Ultra Wide Angel មានទំហំ ២០ មេហ្គាភិចសែលក្នុងកម្រិត F2.2 និង Telephoto មានទំហំ ៨ មេហ្គាភិចសែល ក្នុងកម្រិត F2.4 ។


ទី៣ គឺ បន្ទះឈីប Kirin 980 និង Dual NPU ៖ Mate 20 និង Mate 20 Pro ជាស្មាតហ្វូនដំបូងបំផុដែលបំពាក់ដោយ Kirin 980 SoC ក្រោយពីត្រូវបានដាក់បង្ហាញនៅក្នុងខែសីហា។ Dual NPU នេះផងដែរ វាជួយបង្កើនសមត្ថភាពថតរូប និងសមត្ថភាពកែច្នៃរូបភាពតាមពេលវេលា។

ទី៤ គឺ មុខងារ Face Unlock និង In-Display Fingerprint Sensor ៖ នេះហើយជាមូលហេតុដែល Notch នៅលើ Mate 20 Pro ធំជាង Mate 20 គឺដោយសារតែ Mate 20 Pro បានបំពាក់នៅ Sensor ស្គេនមុខលក្ខណៈ 3D ដែលវាធ្វើការបានល្អឆាប់ស្គាល់មុខរបស់យើង។ មួយវិញទៀតចំពោះ Mate 20 Pro ក៏បានបំពាក់នូវ Sensor ស្គេនមេដៃ នៅលើអេក្រងតែម្តង វាងាយស្រួលក្នុងការប្រើប្រាស់ ព្រោះវានៅចំកណ្តាលតែម្តងអញ្ចឹងហើយវាមិនធ្វើអោយយើងងាយនឹងច្រឡំទៅប៉ះវាដោយចៃដន្យនោះទេ។

ចុងក្រោយគេ គឺ បច្ចេកវិទ្យាសាកថ្មបានលឿន និង Reverse Charge ៖ ចំពោះម៉ូឌែល ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងនោះគឺ Mate 20 Pro ដែលវាបានបំពាក់នូវទំហំថ្មរហូតដល់ទៅ 4200 mAh ភ្ជាប់ជាមួយមុខងារ Super Charge ដែលចំណាយពេលត្រឹមតែ ៣០ វិនាទីតែប៉ុណ្ណោះសម្រាប់ការសាកថ្ម ១%។ លើសពីនេះសម្រាប់ Mate 20 Pro ក៏បានបំពាក់មុខងារមួយ ដែលប្រែខ្លួនទៅជា Power Bank សម្រាប់សាកថ្មឲ្យទូរស័ព្ទផ្សេងទៀតបាន ដោយមិនបាច់ប្រើខ្សែផងដែរ។

អត្ថបទ៖ រិទ្ធ
- Share This Post:






