ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតផលខូចគុណភាពប្រើប្រាស់ប្រមាណជាង១តោន ត្រូវបានមន្ត្រីជំនាញធ្វើការកំទេចចោល នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    BY Khmernote Media November 27, 2021
    ផលិតផលខូចគុណភាពប្រើប្រាស់ប្រមាណជាង១តោន ត្រូវបានមន្ត្រីជំនាញធ្វើការកំទេចចោល នៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តី ជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ទំនិញដែលរួមមាន៖ សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: