ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះពិនិត្យទំនិញនៅផ្សារឧត្តុង្គ រកឃើញសារធាតុប៉ូរ៉ាក់នៅលើងៀតបបែល និងពពុះសណ្ដែក ត្រូវបានដកហូត

BY
srey nuch
November 28, 2021

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. ខេត្តកំពង់ស្ពឺបានចុះត្រួតពិនិត្យទំនិញនៅផ្សារឧត្តុង្គ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការចរាចរណ៍នូវទំនិញពុំអនុលោមដែលនាំឱ្យប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញសារធាតុបូរ៉ាក់ដែលមានលើងៀតបបែល និងពពុះសណ្ដែក ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន៥០.៦០គីឡូក្រាម។

ក្រោយពីបានរកឃើញ មន្ត្រីបានដកហូតទំនិញទាំងនោះមករក្សាទុក និងធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញព្រមជាមួយគ្នានោះផងដែរ។ ជាមួយគ្នានោះផងដែរមន្ត្រីក.ប.ប. បានផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាប៉េស្តុស និងបានចែកខិត្តបណ្ណអប់រំស្ដីពីសារធាតុហាមឃាត់អាបេស្តុសជូនដល់សាធារណជនផងដែរ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Share This Post: