សម្តេចតេជោ បញ្ជាអោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រើប្រាស់ ឧទ្ធម្ភាគចក្រ ចុះបង្ក្រាបអោយទាន់ពេលវេលា
ព័ត៌មានជាតិ November 28, 2021 Khmernote Media

ក្នុងសារសំលេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងបញ្ហាការរំលោភដីព្រៃលិចទឹកបឹងទន្លេសាបពីសំណាក់មន្ត្រីខិលខូច និងប្រជាពលរដ្ឋ ដែលសម្តេចបញ្ជាក់ថាមិនអាចទទួលយកបានឡើយចំពោះសកម្មភាពបែបនេះឡើយ ជាពិសេសខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរសម្តេចតេជោ ក៏បានបញ្ជាទៅលោក សៅ សុខា ថា៖

“ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកំលាំងដើម្បីដោះស្រាយបញ្ហានេះដោយប្រើប្រាស់ទាំងកំលាំងថ្មើជើង ទាំងជើងទឹក និងទាំងប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សានូវតំបន់ព្រៃលិចទឹកនេះ ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្តើមធ្វើការបង្កបង្កើនផលរឺកាប់បន្ថែមនៅទីនោះ យើងមិនអនុញ្ញាតអោយមានការបង្កបង្កើនផល ទៅលើដីដែលត្រូវដកហូតនេះត្រឡប់មកវិញទេ”