ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះសារបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត នៅប្រទេសបារាំង កាលពីវេលាម៉ោង ៣ និង ៤០នាទីល្ងាចនេះម៉ោងនៅភ្នំពេញ

    BY Khmernote Media November 28, 2021
    រដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះសារបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សោយទិវង្គត នៅប្រទេសបារាំង កាលពីវេលាម៉ោង ៣ និង ៤០នាទីល្ងាចនេះម៉ោងនៅភ្នំពេញ

    សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គតក្នុងព្រះជន្ម៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង៩៖៤០នាទី ម៉ោងក្នុងប្រទេសបារាំង ត្រូវជាម៉ោង ៣៖៤០នាទី ម៉ោងនៅភ្នំពេញ នេះបើតាមការបញ្ជាក់របសឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើ Facebook របស់ឯកឧត្តមផ្ទាល់។

    រដ្ឋមន្ត្រីក្រសួងព័ត៌មានបានរៀបរាប់ថា៖ “ទើបបានទទួលដំណឹងពី ឯ.ឧ. អ៊ុម ដារាវុឌ្ឍ ថាសម្តេចក្រុមព្រះបានចូលវង្គតកាលពីព្រឹកមិញនេះ វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣ និង ៤០ នាទី ម៉ោងនៅភ្នំពេញ ) នៅក្នុងប្រទេសបារាំង ។ កំពុងរង់ចាំដំណឹងបញ្ជាក់បន្ថែមទៀត ។”

    Share This Post: