ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា កម្ពុជាមិនទាន់មានករណី មេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នៅឡើយទេ ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ

    BY Khmernote Media November 29, 2021
    លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា កម្ពុជាមិនទាន់មានករណី មេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» នៅឡើយទេ ហើយកម្ពុជាក៏មិនទាន់គិតពីការបិទប្រទេសជាថ្មីដែរ

    យោងតាមប្រសាសន៍លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា វីរុសកូវីដ-១៩ បំប្លែងថ្មី “អូមីក្រុង” មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណី មេរោគបំប្លែងថ្មីនេះនៅឡើយទេ ដោយសាររឿងនេះ ជារឿងថ្មីស្រឡាង ទើបតែប៉ុន្មានថ្ងៃនេះទេ ដែលអង្គការសុខាភាពពិភពលោក បានរកឃើញវីរុសបំប្លែងថ្មី នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានដាក់ឈ្មោះវីរុសនេះថា “អូមីក្រុង” Omicron ។

    ត្បិតតែវីរុសនេះមិនទាន់មកដល់កម្ពុជារបស់យើង ដូចដែលបានជ្រាបជូនបងប្អូនសាធារណជនទាំងអស់រួចទៅហើយថា វីរុសនេះវាមកតាមណា? គឺវីរុសនេះ មកតាមចល័តរបស់បុគ្គល មានន័យថាតាមអ្នកដំណើរ ដែលពួកគាត់ធ្វើដំណើរចេញពីប្រទេសមួយ ចូលទៅប្រទេសមួយ។ លោកជំទាវ ឱ វណ្ណឌីន បានបន្តទៀតថា ដោយបានមើលឃើញប្រទេសនៅប៉ែកអឺរ៉ុប បានឆ្លងចូលវីរុសបំប្លែងថ្មីនេះផងដែរ ហើយបើតាមរបាយករណ៍បានឲ្យដឹងថា នៅហុងកុងក៏បានរកឃើញ ២ករណីរួចទៅហើយដែរ អីចឹងយើងត្រូវបង្កើនការប្រុងប្រយ័ត្នរបស់យើងឲ្យមែនទែន ថ្វីត្បិតប្រទេសយើងមិនទាន់មាន តែយើងត្រូវដឹងថា កន្លងមកនេះប្រទេសយើងក៏មានការប៉ះពាល់ រាលត្បាតនៃវីរុសកូវីដ-១៩ ក៏កើតឡើងដោយការនាំចូលវីរុសនេះផងដែរ ដូច្នេះយើងមិនត្រូវមានការថ្វីប្រហែសនោះទេ និងត្រូវប្រុងប្រយ័ត្នអោយបានគ្រប់ៗគ្នា ៕

    Share This Post: