ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សា ដែលបើកដំណើរការវិញ ចាំបាច់ត្រូវអនុវត្ត២ចំណុចនេះ

    BY Khmernote Media December 1, 2021
    ខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សា ដែលបើកដំណើរការវិញ ចាំបាច់ត្រូវអនុវត្ត២ចំណុចនេះ

    កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងអំពីការអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

    ក្នុងនោះផងដែរ ក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំ២ចំណុចចំពោះដំណើរការបើកឡើងវិញអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាផងដែ។ សេចក្តីណែនាំមានដូចខាងក្រោម៖

    ១៖ មុននឹងបើក រដ្ឋបាលរាជធានី-ខេត្តត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីរបស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

    ២៖ ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ឱ្យបានម៉ឺងម៉ាត់៕

    ខាងក្រោមជាលិខិតរបស់ក្រសួងទេសចរណ៍ដែលផ្ញើជូនអភិបាលរាជធានី-ខេត្តអំពីការអនុញ្ញាតឱ្យបើកដំណើការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ៖

    Share This Post: