ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញសិប្បកម្មផលិតពពុះសណ្ដែកចំនួន ២ទីតាំងមានផ្ទុកសារធាតុហាមឃាត់ និងផ្អាកចរាចរអំបិលចំនួន ១២តោន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    BY Khmernote Media December 2, 2021
    មន្ត្រីជំនាញ រកឃើញសិប្បកម្មផលិតពពុះសណ្ដែកចំនួន ២ទីតាំងមានផ្ទុកសារធាតុហាមឃាត់ និងផ្អាកចរាចរអំបិលចំនួន ១២តោន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ប្រចាំរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានចេញប្រតិបត្តិការត្រួតពិនិត្យសិប្បកម្មផលិតពពុះសណ្ដែក ផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ និងសិប្បកម្មកែច្នៃអំបិល ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

    គោលបំណងនៃការចុះត្រួតពិនិត្យដើម្បីរកវត្តមានសារធាតុគីមីហាមឃាត់ និងភាពអនុលោមទៅនឹងលក្ខខណ្ឌបច្ចេកទេស ធានាការពារសុខភាពជូនប្រជាពលរដ្ឋ។ យោងតាមលទ្ធផលត្រួតពិនិត្យក្នុងខេត្តកណ្ដាលបានរកឃើញសិប្បកម្មចំនួន ០២ ទីតាំងក្នុងចំណោម ០៣ ទីតាំងមិនមានភាពអនុលោមដោយបានធ្វើការដកហូតពពុះសណ្ដែកមួយចំនួន និងពិន័យអន្តរការណ៍តាមនីតិវីធី។

    ចំណែកក្នុងរាជធានីភ្នំពេញបានដកហូតនូវទឹកត្រីចំនួន ១៨០ ដប ដែលស្មើនឹង ២៧ គីឡូក្រាមមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនាពេលក្រោយ និងផ្អាកចរាចរអំបិលចំនួន ១២ តោន និង ៤០០គីឡូក្រាម និងតម្រូវឱ្យម្ចាស់សិប្បកម្មចូលខ្លួនមកបំភ្លឺនៅសាខារាជធានីផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: