ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ បញ្ជាក់ថា កម្ពុជាទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងស្រុក ដើម្បីយកមកប្រើប្រាស់ហើយអាចនាំចេញថែមទៀត

    BY Khmernote Media December 2, 2021
    សម្តេចតេជោ បញ្ជាក់ថា កម្ពុជាទទួលបានសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងស្រុក ដើម្បីយកមកប្រើប្រាស់ហើយអាចនាំចេញថែមទៀត

    នាព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ។

    ថ្លែងនៅក្នុងពិធីនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកពីសំណាក់រដ្ឋាភិបាលនៃប្រទេសចិន។ សម្តេចបានថ្លែងថា៖ ” ម៉្យាងទៀតយើងបានទទួលសិទ្ធិដោយចុះហត្ថលេខារវាងក្រុមហ៊ុននិងក្រុមហ៊ុន និងមានការគាំទ្ររបស់រដ្ឋាភិបាលនៃប្រទេសទាំង២ យើងបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើងតែម្តង ដែលអាចផ្តល់លទ្ធភាពអោយយើង អាចទិញយកវ៉ាក់សាំងដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំងយកមកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុននឹងចេញទៅក្រៅប្រទេស ព្រោះយើងអត់ដឹងថាពេលណាត្រូវចប់ទេ បានជាយើងស្វះស្វែងមិនត្រឹមតែដើររកទិញទេ យើងស្នើសុំអោយមានការចែករំលែកពីមិត្តចិន មកចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច”៕

    Share This Post: