ក្រសួងអប់រំ សម្រេចអនុញ្ញាតឱ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាឯកជន
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាឯកជន។

ក្នុងដំណាក់កាលនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យចាប់ផ្ដើមដំណើរការរៀន និងបង្រៀនជាលក្ខណៈបណ្ដុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ និងការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានឧត្តមសិក្សា។ ដើម្បីគាំទ្រដំណាក់កាលនេះ និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឲ្យបើកដំណើរការសកម្មភាព និងសេវាកម្មនានា ដើម្បីគាំទ្រដល់ដំណើរការរៀននិងបង្រៀនជាលក្ខណៈបណ្ដុំ នៅតាមគ្រឹះស្ថានសិក្សាឯកជន ដូចខាងក្រោម៖

