ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញអាជីវកម្មកេងប្រវ័ញ្ចអ្នកប្រើប្រាស់ ៤ដេប៉ូប្រេងឥន្ធនៈមិនអនុលោម នៅស្រុកទឹកឈូ និងស្រុកបាភ្នំ

    BY Khmernote Media December 3, 2021
    មន្ត្រីជំនាញ រកឃើញអាជីវកម្មកេងប្រវ័ញ្ចអ្នកប្រើប្រាស់ ៤ដេប៉ូប្រេងឥន្ធនៈមិនអនុលោម នៅស្រុកទឹកឈូ និងស្រុកបាភ្នំ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ការរកស៊ីមិនសុចរិតក្នុងវិស័យប្រេងឥន្ធនៈមានការថមថយ ប៉ុន្តែធុរជនខិលខូចមួយចំនួននៅតែឆ្លៀតឱកាសកេងចំណេញពីប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តព្រៃវែង និងខេត្តកំពតបានរកឃើញភាពមិនអនុលោមក្នុង ៤ដេប៉ូប្រេងឥន្ធនៈ ក្នុងចំណោម ៨ស្ថានីយ/ដេប៉ូ ដែលបានត្រួតពិនិត្យ ស្ថិតក្នុងស្រុកបាភ្នំ និងស្រុកទឹកឈូ។

    ចំពោះម្ចាស់អាជីវកម្មដែលប្រព្រឹត្តអំពើមិនសុចរិតក្នុងធុរកិច្ចទាំង៤ខាងលើ ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍ភ្លាមតាមនីតិវិធី ៕​

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: