ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ផ្អាកចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ពីរង្វង់មូលសេះ ដល់រង្វង់មូល ១.៧៩ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ជាបណ្ដោះអាសន្ន

    BY Khmernote Media December 3, 2021
    រដ្ឋបាលខេត្តកំពង់ចាម ផ្អាកចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ពីរង្វង់មូលសេះ ដល់រង្វង់មូល ១.៧៩ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ជាបណ្ដោះអាសន្ន

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នកំណាត់ផ្លូវជាតិលេខ ៧ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូល ១.៧៩ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។

    រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នៅចំណុចផ្លូវជាតិលេខ ៧ចាស់ (មុខសួនសាធារណវិទ្យាល័យអប់រំពិសេស) ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។ ការដ្ឋានសាងសង់វិមានឯករាជ្យខេត្តកំពង់ចាម នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅថ្ងៃខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពខេមរភូមិន្ទ ០៩ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងអំឡុងពេលសាងសង់ រដ្ឋបាលខេត្ត សូមអធ្យាស្រ័យពីសំណាក់សម្តេច បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧ចាស់ តាមបណ្ដោយផ្លូវទន្លេអ៊ុំចាប់ពីរង្វង់មូលសេះ ដល់រង្វង់មូល ១.៧៩ ដោយត្រូវបង្វែរទិសចរាចរណ៍ តាមផ្លូវជាតិលេខ៧ថ្មី ឬវាងតាមទន្លេអ៊ុំ(សម្រាប់អ្នកដំណើរមកពីរាជធានីភ្នំពេញ ដល់រង្វង់មូលនាគព័ន្ធ បត់ឆ្វេងតាមមុខមន្ទីរកសិកម្មរិក្ខាប្រមាញ់ និងនេសាទ ឆ្ពោះមករង្វង់មូល ១.៧៩ និងសម្រាប់អ្នកដំណើរចេញពីក្រុងកំពង់ចាម ដង់រង្វង់មូល ១.៧៩បត់ស្ដាំ តាមមន្ទីរព័ត៌មាន ឆ្ពោះទៅរង្វង់មូលនាគព័ន្ធ)។

    អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម សាធារណជនទាំងអស់ និងបងប្អូនធ្វើដំណើរឆ្លងកាត់តំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការយោគយល់ អធ្យាស្រ័យសម្រាប់ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ននៅចំណុចខាងលើ ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham Provincial Hall

    Share This Post: