ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” ក្នុងរមណីយដ្ឋានអង្គរនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូខាងមុននេះ

    BY Khmernote Media December 3, 2021
    អាជ្ញាធរជាតិអប្សរា ជូនដំណឹងពីការរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” ក្នុងរមណីយដ្ឋានអង្គរនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូខាងមុននេះ

    ខេត្តសៀមរាម៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំប្រារព្ធពីធីបុណ្យ “រំលឹកគុណអង្គរ” ។

    ដើម្បីចូលរួមអបអរសាទរខួបជិត ៣០ឆ្នាំនៃការចុះរមណីដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសន្តិភាព ក៏ដូចជារំលឹកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីបុណ្យ “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្រ្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

    ពិធីបុណ្យដ៏មានសារៈសំខាន់នេះ នឹងរួមមានប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខ និងការដាក់បាតព្រះសង្ឃនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃបើកពិធីបុណ្យ “រំលឹកគុណអង្គរ” ការសម្តែងល្ខោនស្បែកធំ នាពេលរាត្រី និងការរៀបចំស្ដង់ពិពរណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរអប្សរា ក៏ដូចជាការបើកការទស្សនាការដ្ឋានជួសជុលនានាក្នុងរមណីយដ្ឋានអង្គរជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផងដែរ។

    ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេសការសម្តែងល្ខោនបាសាក់ឧបត្ថម្ភគាំទ្រ ដោយវិស័យឯកជនផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ។

    សេចក្ដីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: