ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បញ្ជូនជនជាតិវៀតណាម ៤០នាក់ ទៅវៀតណាមវិញ ដែលស្នាក់នៅខុសច្បាប់នៅកម្ពុជា
BY Khmernote Media
December 3, 2021
ក្រុងបាវិត៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំទីក្រុងភ្នំពេញ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍។

បានធ្វើការបញ្ជូនជនជាតិវៀតណាមចំនួន ៤០នាក់ ស្រី ១៣នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕





ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI