ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះបង្គ្រាបទីតាំងអាជីវកម្ម អ៊ីនធឺណេត ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៩នាក់ ដកហូតសម្ភារៈមួយចំនួន
BY Khmernote Media
December 4, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៧៖០០នាទីល្ងាចគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំង អាជីវកម្ម អ៊ីនធឺណេត ដែលមានលួចលាក់បង្កប់នូវល្បែងស៊ីសង នៅចំណុចផ្លូវជាតិលេខ៥ ក្រុម៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងយើងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ០៩នាក់ ស្រី ០៣នាក់ និងដកហូត ម៉ូនីទ័រ ២៦គ្រឿង, ស៊ីភីយូ ២៦គ្រឿង, TV ៤គ្រឿង, ម៉ាស៊ីនព្រីន ០២គ្រឿង, ត្រា០២, ប៊ុង មួយចំនួន, ម៉ូតូ ០៣គ្រឿង និងថវិកាមួយចំនួន។ បច្ចុប្បន្នកំលាំងយើងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕








ប្រភព៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ