ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ប៊ុន ផាក បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកនេះ

    BY Khmernote Media December 4, 2021
    លោក ប៊ុន ផាក បុគ្គលល្បីឈ្មោះលើបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកនេះ

    នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការ​ឃាត់​ខ្លួនលោក ប៊ុន ផាក ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គម Facebook បញ្ជូនទៅតុលាការ សង្ស័យពាក់ព័ន្ធការក្លែងបន្លំជា​មេធាវី។

    ក្នុងនោះផងដែរលោក ប៊ុន ផាក ក៏ត្រូវបានរងពាក្យបណ្តឹងពីបុរសម្នាក់ឈ្មោះ ជា ចាន់តុលា ដោយប្តឹងលោកថាញោះញ៉ុង អោយប្រពន្ធរបស់ខ្លួន (អនីតិសង្វាស) ឈ្មោះ ស៊ាន ធារី យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ចេញពីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះ។ រឿងរ៉ាវលំអិតនឹងធ្វើការជូនដំណឹងនាពេលក្រោយទៀត៕

    Share This Post: