ព័ត៌មានជាតិ
រថយន្ត ALPHARD ស៊េរីទំនើបឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះអស់ទាំងស្រុង សំណាងអ្នកបើកបរមិនអី
BY Khmernote Media
December 4, 2021
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩៖១៥នាទីព្រឹកមិញ នៅចំនុចក្រុម១៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ មានករណីអគ្គិភ័យឆេះរថយន្តចំនួនមួយគ្រឿងម៉ាក ALPHARD ផ្លាកលេខ ភ្នំពេញ 2BB-7158 (ឆេះទាំងស្រុង)។

– មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ករណីនេះពុំមានអ្នករងរបួសឡើយ ។
– បានចេញរថយន្តអន្តរាគមន៍ពន្លត់ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ៕




ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ