បច្ចេកវិទ្យា

ព្រឹត្តិការណ៍ AFF Suzuki Cup 2020 និង OPPO ចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូងលើសង្វៀនកីឡាបាល់ទាត់

BY
Liny Chan
December 5, 2021

អ្នកស្រលាញ់ និងគាំទ្រវិស័យបាល់ទាត់ប្រាកដជាទន្ទឹងរង់ចាំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Suzuki Cup 2020 ដែលជាកម្មវិធីប្រកួតជម្រើសជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2021 ខាងមុខនេះ។

ក្នុងនោះផងដែរអ្វីដែលភ្ញាក់ផ្អើល ក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីប្រចាំតំបន់អាស៊ីអាគ្នេយ៍ក៏បានបោះជំហានបង្ហាញខ្លួនក្នុងការចុះកិច្ចព្រមព្រៀងសហការគ្នាលើកដំបូង លើសង្វៀនប្រកួតកីឡាបាល់ទាត់ AFF Suzuki Cup 2020 នេះផងដែរ ដើម្បីផ្សព្វផ្សាយម៉ាកផលិតផលលើវេទិកាប្រកួត ឬឆាកអន្តរជាតិ ព្រមទាំងដាក់ឈ្មោះកីឡាល្អប្រចាំការប្រកួតថា « OPPO Man of the Match» ដែលអាចនិយាយបានថានេះគឺជាយុទ្ធសាស្រ្តរបស់ OPPO ក្នុងការបង្កើនថាមពលខាងវិស័យកីឡាបាល់ទាត់ ដើម្បីជាផ្នែកមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ និងបង្កើននូវឥទ្ធិពល Brand របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកិច្ចព្រមព្រៀងសហការនេះផងដែរ ប្រ៊េន OPPO នឹងត្រូវបានដាក់តាំងបង្ហាញនៅតាមផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មជុំវិញទីលានបាល់ទាត់រាល់ការប្រកួតក្នុងព្រឹត្តិការពានរង្វាន់ AFF Suzuki Cup 2020 នេះផ្ទាល់តែម្តង។

ដោយឡែកកាលពីឆ្នាំ 2018 OPPO ក៏ទទួលជោគជ័យខ្លាំង លើការសហការជាមួយតារាបាល់ទាត់ឆ្នើមប្រចាំប្រទេសប្រេស៊ីលគឺ Neymar, ហើយក្រៅពីនេះក៏បានសហការជាមួយក្រុម FC Barcelona, the International Cricket Council (ICC), Roland Garros, Wimbledon, the Africa Cup and the Boston Marathon ។

ចុះសម្រាប់ឆ្នាំនេះ តើអ្នកត្រៀមខ្លួនទស្សនាការប្រកួត AFF Suzuki Cup 2020 ឬនៅ? ហើយត្រៀមស្មាតហ្វូនដែលអាចទស្សនាការប្រកួតបានយ៉ាងរលូនឬនៅ?

នេះនែ៎.. OPPO A95 ស៊េរីថ្មីត្រកូល A បង្កប់ដោយសមត្ថភាពខ្លាំង និងលក្ខណៈសម្បត្តិល្អជាងគេ បើធៀបជាមួយស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា។ ដោយ OPPO A95 អាចជួយកំដរការកម្សាន្តរបស់លោកគ្រប់ពេលវេលា ជាមួយនឹង RAM 8GB & ROM 128GB ហើយអាចធ្វើការបន្ថែមទំហំ RAM ដល់ទៅ 5GB ដែល RAM សរុបមានរហូតដល់ទៅ 13GB ធ្វើឲ្យដំណើរការទូរស័ព្ទរលូន ជាមួយនឹងអេក្រង់ទម្លុះ AMOLED ការពារភ្នែកដែលអាចឲ្យអ្នកទស្សនាការផ្សាយបន្តផ្ទាល់បានយ៉ាងរីករាយ។ លើសពីនេះ ក៏លែងបារម្ភទូរស័ព្ទឆាប់អស់ថ្ម ឆាប់ឡើងកម្តៅ ចំណាយពេលសាកយូរដែរ OPPO A95 បំពាក់ដោយបច្ចេកវិទ្យាសាកថ្មលឿន 33W ចំណាយពេលតែ 30 នាទីទទួលបានថាមពលថ្មដល់ទៅ 54% ធ្វើឲ្យអ្នកទស្សនាបានយ៉ាងរលូន និងមិនធ្វើឲ្យលោកអ្នកខកខានទស្សនាការប្រកួតឡើយ។

អ្វីដែលកាន់តែពិសេស ប្រិយមិត្តអាចចូលរួម Comment គាំទ្រលើកទឹកចិត្តដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅក្នុងផេគហ្វ៊េសប៊ុក OPPO នឹងមានឱកាស #ឈ្នះបាល់ពី AFFSuzukiCup2020 ដែលមានហត្ថលេខាកីឡាករជម្រើសជាតិគ្រប់ប្រទេសពីការប្រកួត AFF Suzuki Cup 2020 ដោយធ្វើតាមលក្ខខណ្ឌខាងក្រោម៖

– ចុច Like / Follow ផេគ OPPO (KH)
– Comment ពាក្យជូនពរ ហើយចែករំលែកផុសមួយនេះជាសាធារណៈ
– រើសយកអ្នកធ្វើគ្រប់តាមលក្ខខណ្ឌ ហើយយកមកចាប់ផ្សងសំណាង តាមរយៈការ Random
– ចាប់ផ្តើមលេងពីថ្ងៃទី 05 ដល់ 31 ធ្នូ 2021។ ប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី 4 មករា 2021 ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2020 នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី5 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី1 ខែមករា ឆ្នាំ2021 នៅលើទឹកដីនៃប្រទេសសង្ហឹបុរី ដែលមានបណ្តាប្រទេសក្នុងតំបន់អាស៊ានចូលរួមប្រកួត ដោយក្នុងនោះក៏មានប្រទេសកម្ពុជាចូលរួមផងដែរ ដោយពាននេះកម្ពុជាស្ថិតនៅពូល B ផងដែរ។ ហើយខាងក្រោមនេះគឺជាកម្មវិធីប្រកួតក្នុងពូល B របស់កម្ពុជាគឺ៖
កម្ពុជា ប៉ះ ម៉ាឡេស៊ី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០ នាទី (ម៉ោងនៅកម្ពុជា)
កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០ យប់ (ម៉ោងនៅកម្ពុជា)
កម្ពុជា ប៉ះ ឡាវ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧:០០ នាទី ( ម៉ោងនៅកម្ពុជា )
កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទី (ម៉ោងនៅកម្ពុជា) ៕

Share This Post: