ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដុត​ទៀន​មិន​ប្រុង​ប្រយ័ត្ន​ បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្ទះ​ចំនួន​ ១២​ខ្នង​ នៅ​ខណ្ឌឫស្សីកែវ​ និង​បំផ្លាញ​សម្ភារ​អស់ទាំង​ស្រុង​

    BY Khmernote Media December 5, 2021
    ដុត​ទៀន​មិន​ប្រុង​ប្រយ័ត្ន​  បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​អស់​ផ្ទះ​ចំនួន​  ១២​ខ្នង​ នៅ​ខណ្ឌឫស្សីកែវ​ និង​បំផ្លាញ​សម្ភារ​អស់ទាំង​ស្រុង​

    (​ភ្នំពេញ​)​ ៖​ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ ដោយសារ​តែ​ការ​ដុត​ទៀន​ មិន​ប្រុង​ប្រយ័ត្ន​ ក៏​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ចំនួន​ ១២​ខ្នង​ និង​សម្ភារៈ​មួយ​ចំនួន​ទាំងស្រុង​ ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៧​និង​៣៥​នាទី​ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​មណ្ឌល​សុខភាព​គីឡូម៉ែត្រ​លេខ​៩​ មួយ​ដែល​បាន​កើតឡើង​ ស្ថិត​នៅ​ចំណុច​ផ្លូវ​ ជាតិ​លេខ​៥​ ភូមិ​៥​ ក្រុម​៤​ សង្កាត់​ច្រាំង​ចំរេះ​ទី​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ព្រមទាំង​ឆេះ​បំផ្លាញ​អស់​ចំនួន​ ១២​ខ្នង​ផ្ទះ​តូច​ និង​សម្ភារ​ប្រើប្រាស់​អស់ទាំង​ស្រុង​ផង​ដែរ​។​

    ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ចាស់​ទីតាំង​បង្ករ​គឺជា​សំណង់​មិន​រៀបរយ​ចំនួន​ ១២​ខ្នង​ផ្ទះ​តូច​ ហេ​ី​យ​បាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​មានឈ្មោះ​ ចាន់​ សារី​ម​ ភេទ​ស្រី​ អាយុ​៦១​ឆ្នាំ​ មុខរបរ​ គ្រូ​តំប្បាញ​ ចំពោះ​មូលហេតុ​ នៃ​ការ​ឆាបឆេះ​ បណ្តាល​មក​ពី​ការ​ដុត​ទៀន​បង្ក​ជា​អគ្គិភ័យ​។​

    ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ បណ្តាល​ឲ្យ​ឆាបឆេះ​ ឈើ​លើ​ថ្ម​ក្រោម​ ទំហំ​ (១៥​ម៉ែត្រ​ x​ ១៥​ម៉ែត្រ​ )​ ឆេះ​សំណង់​មិន​រៀបរយ​ ១២​ខ្នង​ផ្ទះ​តូច​ និង​រាលដាល​ដល់​ផ្ទះ​សិប្បកម្ម​សូត្រ​តម្បាញ​ និង​ហូល​ ខូចខាត​កុំព្យូទ័រ​ចំនួន​ ៣​គ្រឿង​,​ ទូរ​ទឹកកក​ចំនួន​ ១​គ្រឿង​,​ លុយ​ខ្មែរ​ចំនួន​ ២​លាន​រៀល​ និង​លុយ​ដុល្លារ​ចំនួន​ ១០០០​ដុល្លារ​ អស់ទាំង​ស្រុង​។​

    ​សម្រាប់​ប្រតិបត្តិការ​សង្គ្រោះ​វិញ​ កម្លាំង​ជំនាញ​របស់​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​ ចំនួន​ ១៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ២៦​ឡាន​ ស្មើរ​នឹង​ ១០៤​ម៉ែត្រគូប​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជំនួយ​របស់​សាលា​ខណ្ឌឫស្សីកែវ​ ចំនួន​ ១​គ្រឿង​ ប្រេ​ី​ប្រាស់​ទឹក​អស់​ ២​ឡាន​ ស្មើនឹង​ ៨​ម៉ែ​ត្រូ​គូប​ ទើប​រលត់​ទាំងស្រុង​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: