ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋាភិបាលចេញលិខិតមួយ ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ឈួរ ច័ន្ទឌឿន

    BY Khmernote Media December 6, 2021
    រដ្ឋាភិបាលចេញលិខិតមួយ ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ឈួរ ច័ន្ទឌឿន

    យោងតាមលិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការច្បាប់ ទៅលើអតីតអភិបាលខេត្តកំពង់ឆ្នាំង គឺលោក ឈួរ ច័ន្ទឌឿន និងធ្វើការដកហូតដីរដ្ឋទាំង 2100,66 ហិកតាមកវិញផងដែរ។

    លិខិតរបស់ទីស្តីការគណរដ្ឋមន្ត្រីនេះធ្វើឡើងដោយយោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងយោងតាមលិខិតលេខ ៤៤៣ ខន/០២១ សជណ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ របស់ខុទ្ធកាល័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

    Share This Post: