ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចត្រៀមអាវក្រាស់ៗ! ចាប់ពីស្អែកទៅ ខេត្តចំនួន៤ អាចនឹងចុះត្រជាក់ដល់ ១៧ អង្សាសេ

    BY Khmernote Media December 7, 2021
    កុំភ្លេចត្រៀមអាវក្រាស់ៗ! ចាប់ពីស្អែកទៅ ខេត្តចំនួន៤ អាចនឹងចុះត្រជាក់ដល់ ១៧ អង្សាសេ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសាន បក់ពីមធ្យមទៅបង្គួរ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
    -សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
    -សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
    -សម្រាប់ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាព អប្បបរមានៅក្នុងរង្វង់ ១៧°C ។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: