ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ ឌីស្កូតែក បៀរហ្កាឌិន និងអ្នកលក់គ្រឿងស្រវឹង ត្រូវផ្អាករយៈពេលមួយថ្ងៃ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ
BY Khmernote Media
December 7, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំ ស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អតីតនាយករដ្ឋមន្ត្រីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ដោយព្រះអង្គ មានគុណបំណាច់ដ៏ធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ហើយព្រះអង្គបានយាងចូលទីវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅកម្ពុជា ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា និងដោយរាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍សូមធ្វើការណែនាំ ដូចខាងក្រោម៖
