ព័ត៌មានជាតិ

មន្រ្តីជំនាញ រកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពប្រមាណជាង ៣០០គីឡូក្រាម និងអាល់កុលក្លែងក្លាយជិត ១០០លីត្រ ក្នុងរាជធានី-ខេត្តចំនួន ៤

BY
srey nuch
December 7, 2021

យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅលើទីផ្សារ និងសិប្បកម្មនានា​ ដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។

លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៣១៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៥លីត្រ និងធ្វើការពិន័យអន្តរការណ៍ទៅនីតិវិធី។ បន្ថែមពីនេះ មន្រ្តីជំនាញ ក.ប.ប. ក៏បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុអាសបេស្ដុសតាមបណ្ដាហាងលក់គ្រឿងសំណង់នានាផងដែរ ៕

Share This Post: