ស្ថានកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ ជូនដំណឹងដល់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅវៀតណាម មានបំណងសិក្សាបន្ថែមសញ្ញាប័ត្រទី២ សាកលវិទ្យាល័យទីក្រុងហូជីមិញ បានផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ក្នុងឆ្នាំ២០២១នេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងហូជីមិញ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ មានកិត្តិយសសូមជម្រាបជូនបងប្អូននិស្សិតកម្ពុជា ដែលកំពុងសិក្សា នៅទីក្រុងហូជីមិញ និងបណ្ដាខេត្តភាគខាងត្បូងប្រទេស វៀតណាមឲ្យជ្រាបថា៖

សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីក្រុងហូជីមិញ តាមរយៈគណៈគ្រប់គ្រងអន្តេវាសិកដ្ឋានឡាវនឹង ផ្តល់អាហារូបករណ៍ចំនួន ១០កន្លែង ក្នុងឆ្នាំ២០២១នេះ សម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅក្នុងប្រទេសវៀតណាម ដែលមានបំណង សិក្សាបន្ថែមសញ្ញាប័ត្រទី២។ ក្នុងនោះ៖
-០៥កន្លែង សិក្សាលើមុខវិជ្ជាស្តីពីប្រទេសវៀតណាម (Vietnamese Studies) ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់បង់ថ្លៃ សាលាមួយចប់ ក្នុងម្នាក់ចំនួន ២៧៤.៧០០.០០០ដុង និង
-០៥កន្លែង សិក្សាលើមុខវិជ្ជាភាសាអង់គ្លេស (English Linguistics) ដោយទទួលបានប្រាក់អាហារូបករណ៍សម្រាប់បង់ថ្លៃសាលាមួយចប់ ក្នុងម្នាក់ចំនួន ២៨៣.៤៥០.០០០ដុង។
លក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានអាហារូបករណ៍ រួមមាន៖
១.កម្មវត្ថុនៃការអនុញ្ញាតឲ្យចូលរៀន៖ និស្សិតកម្ពុជា ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅវៀតណាម ដែលមានបំណងសិក្សាបន្ថែម ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រមួយទៀត។
២.រយៈពេលបណ្ដុះបណ្ដាល៖ ៣ឆ្នាំ ៦ខែ តាមទម្រង់សិក្សាដោយផ្ទាល់ ឬតាមប្រព័ន្ធអ៊ីនធឺណេត។
៣.ប្រាក់អាហាររូបករណ៍សម្រាប់បង់ការសិក្សាទទួលបាន ១០០% ក្នុងរយៈពេលសិក្សាទាំងមូល។
៤.កាលបរិច្ឆេទនៃការចុះឈ្មោះ និងការដាក់ពាក្យជ្រើសរើស៖
-ចុះឈ្មោះឲ្យបានមុនថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
-ទម្រង់នៃការចុះឈ្មោះ
៥.បែបបទនៃការចុះឈ្មោះ រួមមាន៖
-ពាក្យសុំចុះឈ្មោះសិក្សា (តាមទម្រង់ UEF)
-ច្បាប់ចម្លងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រធម្យមសិក្សាទុតិយភូមិបណ្ដោះអាសន្ន។
-វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាវៀតណាម ៕



