ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្រងរូបភាពនៃពិធីដង្ហែព្រះសព សម្តេចក្រុមព្រះ ដើម្បីថ្វាយព្រះភ្លើង តាមប្រពៃណីសាសនា នាព្រឹកព្រលឹមថ្ងៃនេះ

    BY Khmernote Media December 8, 2021
    កម្រងរូបភាពនៃពិធីដង្ហែព្រះសព សម្តេចក្រុមព្រះ ដើម្បីថ្វាយព្រះភ្លើង តាមប្រពៃណីសាសនា នាព្រឹកព្រលឹមថ្ងៃនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ពិធីដង្ហែព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពីព្រះដំណាក់ឆ្ពោះទៅតម្កល់នៅវាលព្រះមេរុ មុខវត្តបទុមវតី រាជធានីភ្នំពេញ ដើម្បីថ្វាយព្រះភ្លើង តាមប្រពៃណីសាសនា នាព្រឹកព្រលឹមថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។ ​

    សូមបញ្ជាក់ផងដែរថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងប្រោសព្រះរាជទានព្រះភ្លើងក្នុងការបូជាព្រះសព។ ពិធីថ្វាយព្រះភ្លើងនេះ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះអង្គបានយាងចូលរួម។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ ឥស្សរជននយោបាយជាច្រើនរូបទៀត ក៏អញ្ជើញចូលរួមពិធីថ្វាយព្រះភ្លើង ក៏ដូចជាការថ្វាយព្រះដំណើរសម្តេចក្រុមព្រះទៅកាន់បរលោក ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    រូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

    Share This Post: