បច្ចេកវិទ្យា

អ្នកណាខ្លះរង់ចាំប្រូម៉ូសិនចុងឆ្នាំពី OPPO? ឆ្នាំនេះ OPPO ផ្តល់ជូនដល់អតិថិជនលើពីការរពឹងទុក ចាប់ពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2021 ដល់ថ្ងៃទី02 ខែមករា ឆ្នាំ2022

BY
Liny Chan
December 8, 2021

បុណ្យណូអែល និងឆ្នាំថ្មី ឆ្នាំ2022 ខិតជិតចូលមកហើយ! បានត្រៀមកាដូសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់ហើយនៅ? មិនដឹងថាគួរទិញអ្វីមែនទេ?

អំឡុងពេលនេះប្រូម៉ូសិនចុងឆ្នាំពី OPPO ដ៏អស្ចារ្យក៏បានមកដល់ផងដែរ ដែលជាឱកាសដ៏ពិសេស និងភ្ញាក់ផ្អើលបំផុតមិនធ្លាប់មានពីមុនមក។ លើកនេះចំណេញជាងសម្រាប់កម្មវិធីប្រូម៉ូសិនចុងឆ្នាំធ្វើឡើងចាប់ផ្តើមនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2021 រហូតដល់ថ្ងៃទី02 ខែមករា ឆ្នាំ2022 ដោយអតិថិជននឹងទទួលបានកាដូ ព្រមទាំងការបញ្ចុះតម្លៃពិសេសតាមលក្ខខណ្ឌខាងក្រោម ៖
• ទិញ OPPO A95 តម្លៃ $299 ថែមកាដូតម្លៃ $183 រួមមាន ៖
– កាតាបស្ពាយ តម្លៃ $25
– Speaker តម្លៃ $29
– ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍ (ចាប់ពីថ្ងៃទី 14 ធ្នូ 2021 នឹងទទួលបានស៊ីមលេខធម្មតាជំនួសវិញ)។
• ទិញ OPPO Reno6 Z 5G តម្លៃ $419 ថែមកាដូតម្លៃ $62
– កាតាបស្ពាយ តម្លៃ $29
– Speaker តម្លៃ $29
– ស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12សប្តាហ៍
• បញ្ចុះតម្លៃ $40 ចំពោះកាស OPPO Enco X ពីតម្លៃដើម $169 សល់តែ $129 ប៉ុណ្ណោះ។
• បញ្ចុះតម្លៃ $10 ចំពោះការទិញនាឡិកា OPPO Band ផ្គួបជាមួយទូរស័ព្ទ OPPO គ្រប់ម៉ូឌែល។
• បញ្ចុះតម្លៃ 20% ចំពោះការផ្លាស់ប្តូរគ្រឿងបន្លាស់គ្រប់ប្រភេទ នៅគ្រប់មជ្ឈមណ្ឌលសេវាកម្ម OPPO ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី10 ធ្នូ 2021 ដល់ 12 មករា 2022។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនមានចាប់អារម្មណ៍ចង់បានស្មាតហ្វូនតម្លៃ $299 OPPO A95 ជាជម្រើសដំបូង និងល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា ដែលស្មាតហ្វូននេះបំពាក់មកលក្ខណៈពិសេសៗដូចជា អេក្រង់ទម្លុះ AMOLED ទំហំ 6.43”, FHD+ ស្រឡះត្រជាក់ភ្នែក ជាមួយនឹងបច្ចេកវិទ្យាការពារភ្នែក ដែលធ្វើឲ្យយើងងាយស្រួលក្នុងការទស្សនាបាល់ទាត់ ភាពយន្ត ឬរឿងភាគ លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គមជាដើម ។ រីឯថាមពលថ្មវិញមានទំហំធំរហូតដល់ 5000mAh រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W ដែលសាកថ្ម 5 នាទីអាចមើលវីដេអូបាន 3 ម៉ោង។ OPPO A95 បំពាក់ជាមួយ RAM 13GB (8GB+5GB) ដែលជាមុខងារបន្ថែម RAM ឬហៅថា RAM Expansion ជម្រុញឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន មិនរអាក់រអួល និងមិនទាក់។ ។ លើសពីនេះ OPPO A95 ក៏មិនភ្លេចនាំយកភាពភាពស្រស់ស្អាត និងលេចធ្លោមកតាមខ្លួនដែរ ដោយស្មាតហ្វូននេះបានរចនាពណ៌បែប OPPO Glow ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និងឡូយត្រង់មិនជាប់ស្នាមក្រយៅដៃ 100%។

ដូចនេះ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅកាន់ផេគហ្វ៊េសប៊ុក OPPO ឬអញ្ជើញទៅសាកសួរដោយផ្ទាល់បាននៅតាមបណ្តាហាង ដែលមានផ្លាក OPPO នៅជិតលោកអ្នកបំផុតទូទាំងប្រទេស។ រួសរាន់ឡើង! ផលិតផលល្អ ឱកាសល្អ កម្រនឹងមាន!

Share This Post: