ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញទំនិញខូចគុណភាពប្រមាណជិត ៦០០គីឡូក្រាម និងអាល់កុលក្លែងក្លាយជិត ១តោន ត្រូវបានដកហូតក្នុងខេត្តចំនួន ៤

    BY Khmernote Media December 18, 2021
    រកឃើញទំនិញខូចគុណភាពប្រមាណជិត ៦០០គីឡូក្រាម និងអាល់កុលក្លែងក្លាយជិត ១តោន ត្រូវបានដកហូតក្នុងខេត្តចំនួន ៤

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ​ក្នុងយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលកំពុងចរាចរនៅលើទីផ្សារ សំដៅធានាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារសិទ្ធជូនអ្នកប្រើប្រាស់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

    បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៥៦៨.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៩៧៨លីត្រ។ ទំនិញទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើការដកហូត យកមកកម្ទេចចោល ហេីយចំពោះម្ចាស់ទំនិញត្រូវបានពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: