ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចំនុចចាំបាច់ត្រូវតែដឹង ប្រសិនបើមានបំណងធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រទេសថៃ ដែលមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

    BY Khmernote Media December 18, 2021
    ចំនុចចាំបាច់ត្រូវតែដឹង ប្រសិនបើមានបំណងធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រទេសថៃ ដែលមិនតម្រូវឲ្យធ្វើចត្តាឡីស័ក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការធ្វើដំណើរពីប្រទេសកម្ពុជាមកប្រទេសថៃ មិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ តែត្រូវរង់ចាំលទ្ធផលតេស្តរកូវីដ-១៩ជាមុនសិន សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញមិនតិចជាង ១៤ថ្ងៃអនុវត្តចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ (ចូលតាមផ្លូវអាកាសតែប៉ុណ្ដោះ)។

    នីតិវិធីនៃការចូលប្រទេសថៃ សម្រាប់ប្រទេសលើកលែងចត្តាឡីស័កមុនពេលធ្វើដំណើរត្រូវមាន៖
    ១.លិខិតឆ្លងដែន + ទិដ្ឋាការថៃ(បើតម្រូវឲ្យមាន)
    ២.ប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពេញលេញមិនតិចជាង ១៤ថ្ងៃ
    ៣​.ឯកសារធានារ៉ាប់រងសុខភាពដែលមានទឹកប្រាក់ធានាមិនតិចជាង ៥០០០០ដុល្លារ
    ៤.ឯកសារកក់ SHA+ (ត្រូវមានបញ្ជាក់អំពីការបង់ប្រាក់) ដើម្បីរង់ចាំលទ្ធផលធ្វើតេស្តកូវីដ-១៩ ពេលទៅដល់ប្រទេសថៃ
    ៥.ចុះឈ្មោះស្នើសុំ Thailand Pass ពីគេហទំព័របស់រដ្ឋាភិបាលថៃ (tp.consular.go.th)មុនពេលធ្វើដំណើរយ៉ាងតិច ៧ថ្ងៃ

    ពេលមកដល់តម្រូវឲ្យអនុវត្ត៖
    ១.បង្ហាញ​ឯកសារពាក់ព័ន្ធខាងលើ(១-៥)
    ២.ធ្វើតេស្ត RT-PCR រកជំងឺកូវីដ-១៩
    ៣.អនុវត្តតាមការណែនាំផ្សេងៗទៀតរបស់មន្ត្រីមានសមត្ថកិច្ចថៃ
    ៤.រង់ចាំលទ្ធផល ១យប់ នៅសណ្ឋាគារ SHA+ ឬ AQ ដែលបានកក់ ៕

    ប្រភព៖ Royal Embassy of Cambodia in Bangkok

    Share This Post: