ព័ត៌មានជាតិ
ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុ.ធប្លន់ យកគ្រឿងអលង្ការ និងលុយសរុបជាច្រើនលានដុល្លារ
BY Khmernote Media
December 19, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធចំនួន៤ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាគឺឧកញ៉ា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។
ហេតុការណ៍នេះកើតឡើងនៅផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ជំហានបឋម នៅមុននេះ។ ព័ត៌មានលំអិតនឹងផ្សាយជូននាពេលក្រោយទៀត៕

សកម្មភាពប្លន់ ហាក់កំរើកឡើងវិញ ហើយរូបភាពធំទៀត! សង្ឃឹមថា សមត្ថកិច្ច នឹងតាមបង្ក្រាបបានភ្លាមៗ ៕









ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត