ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Update – ស្នងការដ្ឋានរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺថា ករណីចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី គឺបាត់តែខ្សែក​ ៣ខ្សែ​ប៉ុណ្ណោះ មិនមានបាត់បង់លុយដល់១០លានដុល្លារនោះទេ

    BY Khmernote Media December 19, 2021
    Update – ស្នងការដ្ឋានរាជធានីភ្នំពេញ ចេញសេចក្តីបំភ្លឺថា ករណីចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី គឺបាត់តែខ្សែក​ ៣ខ្សែ​ប៉ុណ្ណោះ មិនមានបាត់បង់លុយដល់១០លានដុល្លារនោះទេ

    កាលពីព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានក្រុមចោរប្រដាប់អាវុធចំនួន៤  បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាគឺឧកញ៉ា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារជាច្រើនទៀត។ ក្រោយកើតមានករណីប្លន់នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ )។

    មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្លន់យកលុយ និងគ្រឿងអលង្ការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឱ្យបានច្បាសលាស់លើករណីនេះ ជាក់ស្តែងតាមចម្លើយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ ។

    សូមអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ ហើយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វើការស្រាវជ្រាវ ឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងធ្វើការចុះផ្សាយ ចៀសវាងធ្វើឱ្យមានភាពច្របូកច្របល់ ជាពិសេសបំប៉ោងសភាពការណ៍ជាដើម ។ ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើករណីនេះ ៕

    Share This Post: