ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ កំណត់យករយៈពេលនេះ សម្រាប់ប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

    BY Khmernote Media December 20, 2021
    ក្រសួងអប់រំ កំណត់យករយៈពេលនេះ សម្រាប់ប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ ឲ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ ឲ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង ៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។

    ការបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន៖
    -ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១
    -ដំណើរការកំំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១​ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២
    -ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២
    -ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ៕

    សូមអានព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា តាមសេចក្ដីប្រកាសលម្អិតដូចខាងក្រោម៖

    ប្រភព៖ MoEYS Cambodia

    Share This Post: