ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

    BY Khmernote Media December 20, 2021
    ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។

    គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវ “យុទ្ធសាស្ត្រផ្ការីក” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលនឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្ដាលខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត ដូចមានរៀបរាប់ខាងក្រោម៖

    Share This Post: