ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី

    BY Khmernote Media December 21, 2021
    កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនលោក William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី

    បឋម៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាប់ឃាត់ខ្លួនមនុស្សមួយចំនួន ក្នុងនោះមានលោក លោក សុខ សុវណ្ណ វឌ្ឍនា សា ប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលអាចជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឈ្មោះ អ៊ាន សៀវម៉ី។ ព័ត៌មានលំអិតសូមតាមដានពេលក្រោយទៀត។

    គួរបញ្ជាក់ថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។

    នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។ ព័ត៌មានលំអិតនឹងធ្វើការជូនដំណឹងនាពេលក្រោយទៀត៕

    Share This Post: