ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តសៀមរាបបាននឹងកំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ ស្របពេលដែលផ្លូវ៣៨ខ្សែគ្រោងនឹងបញ្ចប់

    BY Khmernote Media December 22, 2021
    ខេត្តសៀមរាបបាននឹងកំពុងតុបតែងលម្អសម្រាប់ឆ្លងឆ្នាំសកលនាពេលខាងមុខ ស្របពេលដែលផ្លូវ៣៨ខ្សែគ្រោងនឹងបញ្ចប់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ខេត្តសៀមរាប បាននឹងកំពុងរៀបចំ តុបតែងលម្អផ្លូវ ដើមី្បលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យកាន់តែស្រស់ត្រកាលឡើងវិញ ដោយបំពាក់ភ្លើងបំភ្លឺសាធារណៈ និងបំពាក់ភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងរៀបចំតុបតែងសួនស្ពានព្រះរាជដំណាក់ ដើម្បីចូលរួមអបអរឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ ស្របពេលផ្លូវ៣៨ខ្សែគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក។

    ការរៀបចំលម្អនេះដែរជាការរំលេចនូវសោភ័ណភាពបៃតងនៅតាមដងស្ទឹង តាមរុក្ខវិថីនានាក្នុងក្រុង បរិវេណព្រះអង្គចេក ព្រះអង្គចម ក៏ដូចជានៅតាមសួនច្បារ ដើម្បីរៀចំភ្លើងនាពេលរាត្រីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីមកទស្សនាកម្សាន្ត ក្នុងឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះផងដែរ។

    ម្យ៉ាងទៀត ក៏ជាចំណែកក្នុងការជួយជំរុញ និងផ្សព្វផ្សាយពីសត្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យក្នុងខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីសក្តិសមជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

    Share This Post: