ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ ទទួលពលករខ្មែរវិលត្រឡប់មកស្រុកវិញចំនួន១២៥នាក់ ក្រោយភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

    BY Khmernote Media December 24, 2021
    អាជ្ញាធរ ទទួលពលករខ្មែរវិលត្រឡប់មកស្រុកវិញចំនួន១២៥នាក់ ក្រោយភាគីថៃ បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្រុកកំរៀង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា​នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ ក្នុងភូមិសាស្រ្តក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវ៖ ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

    ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន១២៥នាក់, ស្រី៥០នាក់ និងក្មេង២៣នាក់ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួនម្នាក់ ដោយក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាលត្រាវជូរ (ស្រុកសំពៅលូន)។

    ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៩៣នាក់ (ស្រី៣៤នាក់), ក្មេង១៩នាក់ ចំណែកពលករចំនួន៣១នាក់, ស្រី១៦នាក់ និងក្មេង៤នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ចំនួន៧នាក់ (ស្រី៦នាក់) ហេីយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញ ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: