ប្រជាពលរដ្ឋមកពីប្រទេសថៃ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់ «គិតត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១»
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ដោយយោងតាមរបាយការណ៍ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ វិលត្រឡប់មកស្រុកកំណើតវិញ។ គិតចាប់ពីម៉ោង០៦៖០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារប្រចាំការ (នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ) មានប្រជាពលរដ្ឋមកពីប្រទេសថៃ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់ ស្រី ១៦នាក់ កុមារា ០៣នាក់ កុមារី ០១នាក់ ដូចខាងក្រោម៖

១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ សរុបចំនួន ១៧នាក់ ស្រី ០៦នាក់ កុមារា ០៣នាក់ កុមារី ០០នាក់។
២-សម្រាប់ច្រករបៀងអូរបីជាន់៖ សរុបចំនួន ១៤នាក់ ស្រី ០៩នាក់ កុមារា ០០នាក់ កុមារី ០១នាក់។
៣-សម្រាប់ច្រករបៀងម៉ាឡៃ៖ សរុបចំនួន ០២នាក់ ស្រី ០១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
សរុបរួមចំនួន ៣៣នាក់ ស្រី ១៦នាក់ កុមារា ០៣នាក់ កុមារី ០១នាក់។ សូមបញ្ជាក់ថា ពួកគាត់ទាំង ៣៣នាក់ ខាងលើក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕



ប្រភព៖ ក្រសួងព័ត៌មាន