ក្រុមចោរលួចស្លាកលេខរថយន្តពលរដ្ឋក្នុងបុរីមួយកន្លែងខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនបាន ៣នាក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពលួចស្លាកលេខរថយន្តជាច្រើនគ្រឿង នៅយប់ថ្ងៃទី២៣ ខែធ្នូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។

ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនបាន រួមជាមួយនឹងស្លាកលេខរថយន្តជាច្រើនសន្លឹក នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនល្មើស ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ