សិល្បៈ

តន់ ចន្ទសីម៉ា ត្រៀមបង្ហាញលើឆាកConcert “បុណ្យភូមិសៀមរាប”

BY
Liny Chan
December 25, 2021

កំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ត្រៀមនិងបង្ហាញខ្លួនលើឆាក Concert ជាលើកដំបូង នៅក្នុងកម្មវិធីបុណ្យភូមិក្នុងទឹកដី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃឆ្លងឆ្នាំ ទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ។

ដូចដែលលោកអ្នកដឹង កញ្ញា តន់ ចន្ទសីម៉ា កន្លងមកមិនធ្លាប់ឡើងឆាកConcert ម្ដងណាឡើយ ទោះបីជានាង បានក្លាយជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជាហើយក្ដី។ ការមិនដែលបង្ហាញមុខលើឆាកConcert នេះ ក៏ព្រោះតម្លៃខ្លួនរបស់នាងត្រូវបានផលិតកម្មដាក់ក្នុងតម្លៃខ្ពស់ ធ្វើឲ្យក្រុមហ៊ុនល្មមៗដែលចង់ជួលនាងឡើងច្រៀងនោះមិនហ៊ានជួល។

បែបណាក្ដី ការទទឹងរង់ចាំចង់ឃើញកំពូលតារាចម្រៀង Cam-Pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ឡើងច្រៀងលើឆាក Concert បានមកដល់ហើយ សូមគោរពអញ្ចើញបងប្អូនចូលរួមទាំងអស់គ្នា បុណ្យភូមិសៀមរាប នឹងធ្វើឡើងក្នុងទឹកដីស្រុកបន្ទាយស្រី ក្នុងទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេង ណាវ៉ាត្រា ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីនោះក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕

ក្រៅពីការរាំលេងកម្សាន្តបែប Solo Concert នៃការប្រគំតន្រ្តីច្រៀងដោយផ្ទាល់ជាង100បទ របស់កំពូលតារាចម្រៀងCam-pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បងប្អូនអាចភ្លក់មុខម្ហូប ទាំង12 ក្រុងស្រុករបស់ អ្នកខេត្តសៀមរាប ដែលរូបចំជូនផងដែរ៕

Share This Post: