Galaxy A ជំនាន់ក្រោយនឹងមានអេក្រង់ពេញគ្រប់គែម និងគ្មានក្បាលឆក គឺមានតែរន្ធតូចមួយសម្រាប់បង្កប់កាមេរ៉ាប៉ុណ្ណោះ
- BY
- autoadmin
- October 25, 2018
នៅព្រឹត្តិការណ៍ពិព័រណ៍ Galaxy A9s និង Galaxy A6s នៅក្នុងប្រទេសចិនថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហើបនូវដំណឹងទូរស័ព្ទថ្មីមួយ ដែលមានឈ្មោះថា Galaxy A8s ដែលអាចជាស្មាតហ្វូនដំបូងរបស់កូរ៉េ ជាមួយអេក្រង់ពេញផ្ទៃខាងមុខតែម្តង ដោយមិនមានក្បាលឆកឡើង។ យោងតាម Chinese leakster Ice universe បានឱ្យដឹងថាទូរស័ព្ទ Galaxy A8s គឺជាស្មាតហ្វូនគ្មានក្បាលឆក និងមានតែរន្ធតូចមួយសម្រាប់កាមេរ៉ាខាងមុខតែប៉ុណ្ណោះ។
ការបង្ហាញវិដេអូរបស់ Samsung ទៅលើទូរសព្ទ Galaxy A8s គេសង្កេតឃើញថា មិនមានបញ្ហាទៅលើអេក្រង់អ្វីទេ ដែលជាហេតុមានសំណួរបានចោទសួរថា៖ តើអាចទេដែលគេបង្កប់កាមេរ៉ានៅពីក្រោមអេក្រង? ជាពិសេសរន្ធតូចរបស់ Galaxy A8s គឺមិនស្ថិតចំកណ្តាលនៃអេក្រង់នោះទេ តើរន្ធតូចដែល Galaxy A8s បង្កើតអាចនឹងនៅតែដំណើរការនៅពេលដែលយើងកំពុងមើល YouTube ឬ Netflix ដែរទេ?


អត្ថបទ៖ លីដា
ប្រភព៖ sammobile
- Share This Post:






