សិល្បៈ

រាំលេងជាមួយ តន់ ចន្ទសីម៉ា ជាង១០០បទ ថែមទាំងភ្លក់ម្ហូបអ្នកខេត្តសៀមរាបដោយឥតគិតថ្លៃ

BY
Liny Chan
December 27, 2021

នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី “បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។

ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្ត សៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ ត្បិតក្រៅពីការប្រគំតន្ត្រីហើយនោះ ក៏មានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតផងដែរ។

អន្សមទឹកគ្រឿង,នំបញ្ចុកប្រដាក់,នំកាឆាយស្រួយ នំកាឆាយរសជាតិការី, ក្រឡានដុត សាច់ក្រកឆាគ្រឿង, ភ្លាត្រីឆៅត្រយូងចេក,សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់, មាន់អាំង, កង្កែបបោក, អាម៉ុកខ្យង, សាច់គោជ្រលួច, ខ្នប់ផ្សិត, សម្លរទំពាំងវល្លិយាវ ទាំងនេះសុទ្ធតែជាមុខម្ហូបពិសេសប្រចាំតំបន់ ត្រៀមសម្រាប់ជូនពុកម៉ែបងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធី បុណ្យភូមិសៀមរាប ភ្លក់រសជាតិដោយសេរី និងឥតគិតថ្លៃ។

កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង១០០បទ ក្នុងការឡើងConcert ជាលើកដំបូងរបស់នាងជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត។

សូមបញ្ជាក់ផងដែរ កម្មវិធី”បុណ្យភូមិសៀមរាប” នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី៣១ ខែ ធ្នូ ឆ្នាំ ២០២១នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋានឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕

Share This Post: