ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៥០នាក់ បម្រុងលួចឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់

    BY Khmernote Media December 27, 2021
    កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៥០នាក់ បម្រុងលួចឆ្លងដែនចូលក្នុងប្រទេសថៃដោយខុសច្បាប់

    ខេត្តបាត់ដំបង៖​ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅវេលាម៉ោង០៤និង៣០នាទីទាបភ្លឺ នាថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

    បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន០៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភុន-ហ៊ាង (នាយប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ណៃ-ចិនទិត (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាវរសេនាតូច៥៣៣ចំនួន០៥នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ទ្រី-ងឿន (មេបញ្ជាការរងវរសេនាតូច៥៣៣) បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនចូលទឹកដីថៃ បាន០១លើក ត្រង់ចំណុច ភូមិសាស្ត្រភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន និងឃាត់មនុស្សបានចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ក្មេងស្រី០៧នាក់, ក្នុងនោះសង្ស័យជាអ្នកនាំផ្លូវ០២នាក់, អ្នកបើកបររថយន្ត០១នាក់ មានឈ្មោះនិងទីលំនៅដូចខាងក្រោម៖

    ទី១.ឈ្មោះ កូ-សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (សង្ស័យជាអ្នកនាំផ្លូវ)។
    ទី២.ឈ្មោះ អឹម-សុខមុល ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ជាអ្នកបើកបររថយន្ត)។
    ទី៣.ឈ្មោះ លៀង-ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (សង្ស័យជាអ្នកនាំផ្លូវ បានរត់គេចខ្លួនបាត់)។

    ក្នុងសកម្មភាពទប់ស្កាត់ កម្លាំងយើងបានដកហូតវត្ដុតាងរួមមាន៖​ ម៉ូតូ០១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-3978 និងរថយន្ដ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-0636 ចំណុះ ១១,៥ តោន។ ក្រោយពីឃាត់ខ្លួនបាន កម្លាំងយើងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចបានប្រគល់ប្រជាពលរដ្ឋទាំង៥០នាក់ ព្រមទាំងវត្ថុតាងទាំងអស់ឱ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការបន្តតាមនីតិវិធី ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: