ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០៤ ខែមករា កម្ពុជានឹងចុះត្រជាក់ម្តងទៀត ហើយតំបន់ខ្លះត្រជាក់ដល់ ១៦អង្សាសេ លាយឡំជាមួយខ្យល់បក់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្ដប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
-សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-មានអាកាសធាតុត្រជាក់ លាយឡំជាមួយនឹងខ្យល់រដូវបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
-សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
-សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
-មានអាកាសធាតុត្រជាក់ លាយឡំជាមួយនិងខ្យល់រដូវបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង ។
៣.តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
-សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
-មានអាកាសធាតុត្រជាក់ លាយឡំនឹងខ្យល់រដូវបក់ក្នុងកម្រិតមធ្យម ។ ទន្ទឹមនោះរលកសមុទ្រក៏មានកម្ពស់ជាមធ្យមផងដែរ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology