ថៃ ព្រមអោយ Apple បង្កើត Store នៅក្នុងប្រទេសខ្លួនតែបានប្រែ Logo បែបជាតិនិយម
- October 25, 2018
បន្ទាប់មានពាក្យចចាមអារ៉ាមជាច្រើនកន្លងមក ឥលូវនេះ Apple Store ទី១នៅក្នុងប្រទេសថៃ បានចេញរូបរាងជាផ្លូវកាណ៏ហើយ។ Apple Store ដំបូងគែនៅក្នុងប្រទេសថៃនេះ នឹងបើកជាផ្លូវកាណ៏នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១០យប់ ស្ថិតនៅមជ្ឈមណ្ឌល Iconsiam ដូចដែលបានប្រកាសនៅលើគេហទំព័ររបស់ Apple។

ចំនុចដែលគួរអោយចាប់អារម្មណ៏នោះគឺ ការច្នែម៉ូតបិតបាំងទៅដោយផ្ទៃជញ្ជាំងពណ៌ខ្មៅ រំលេចនៅ Logo Apple ពណ៌មាសដែលគេបានច្នៃប្រឌិត ដោយបង្កប់នូវព្យញ្ជនៈ អក្សរ “អ” “อ. อ่าง” របស់ថៃ បែបជាតិនិយមដែលមើលទៅគឺប្លែកពីឡូហ្គោដើមរបស់ Apple ។ ផ្នែកខាងមុខហាងគេធ្វើអោយមើលទៅធំទូលាយ អមជាមួយនឹងទេសភាពទន្លេ ចៅប្រាយ៉ា ដ៏ស្រស់ស្អាតនៅក្នុងតំបន់ ឈុនបុរ៊ី ដែលជាទីតាំងពាណិជ្ជកម្ម នឹងជាចំណុចសំខាន់នៃបេះដូង អ្នកដំណើរ IT គ្រប់ទីកន្លែង។

ក្រៅពីការលក់ផលិតផលរបស់ក្រុមហ៊ុន Apple ក៏នឹងមានហាង Genius Bar ផងដែរដើម្បីជួយសម្រួលដល់អ្នកប្រើប្រាស់ Apple ទាក់ទងនឹងសេវាកម្មនិងកម្មវិធីផងដែរ៕
ប្រែសម្រួលដោយ វិជ្ជរ៉ា
ប្រភព៖ dailygizmo






- Share This Post:






