សម្តេចពិជ័យសេនា ទៀ បាញ់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន លុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងការពារជាតិ ដែលមានជាង២លានដុល្លារអាមេរិក
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។

នៅក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីលុបបំណុលថ្លៃអគ្គិសនីរបស់ក្រសួងការពារជាតិ ដែលមានជាង២លានដុល្លារអាមេរិក ដែលជាបំណុលរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ ហើយមូលហេតុនៃការជំពាក់បំណុលនេះ គឺដោយសារការប្រើប្រាស់អគ្គិសនីមានការរីកចំរើនជារៀងរាល់ឆ្នាំទៅតាមភាពរីកចំរើនរបស់វិស័យការពារជាតិ៕

